វិធីសាស្ត្រ​ដែល​ធ្វើ​ឲ្យ​អ្នកដទៃ​មាន​ភាពជឿជាក់ និង​ទុកចិត្ត​លើ​អ្នក​


ជាការ​ពិតណាស់​មនុស្ស​គ្រប់រូប​តែងតែ​ត្រូវ​ការឱ្យ​អ្នកដទៃ​មាន​ភាពជឿជាក់​លើ​ខ្លួន ទោះបីជា​អ្នក​និយាយ​ការពិត​ប្រាប់​ពួកគេ​ក៏ដោយ ។​ប៉ុន្តែ​ប្រសិនជា​អ្នក​ចង់បាន​បែបនេះ​អ្នក​ត្រូវ​ប្រាកដថា តើ​អ្នក​ក្លាយជា​មនុស្ស​ដែល​អាចធ្វើ​ឱ្យគេ ជឿទុកចិត្ត​បាន​ហើយ​ឬ​នៅ ។ នេះ​ជា​ពី​វិធីសាស្ត្រ​មួយចំនួន​ដែល​ផ​ប​ហ្សូ​ន អាស៊ី​បាន​ជម្រាបជូន​ខាងក្រោម​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ក្នុងការ​ធ្វើ​ឲ្យ​មនុស្ស​មាន​ជឿទុកចិត្ត​ទៅលើ​អ្នក​បាន​។​ទាំងអស់នេះ​ជា​មូលហេតុ​មួយចំនួន​ដែល​ធ្វើឱ្យ​ពួកគេ​មិន​ជឿទុកចិត្ត​លើ​អ្នក​ដែល​អ្នក​គួរតែ​កែប្រែ ឬ​គិតគូ​៖ ១. អ្នកជា​មនុស្ស​សង្ស័យ​៖ អ្នក​ដែល​ចូលចិត្ត​សង្ស័យ​ច្រើន តែងតែ​ឆ្ងល់​គ្រប់​រឿង​ពេលដែល​មានរឿង​អ្វី​ថ្មី​កើតឡើង​ចំពោះ​ពួកគេ​។ ទាំងនេះ​ជា​មូលហេតុ​ដែល​អ្នក​ត្រូវតែ​រក​វិធី​ជាច្រើន​ដើម្បី​បញ្ចុះបញ្ចូល​គេ​។​ ២. គេ​គិតថា​គេ​ដឹង​ច្រើនជាង​អ្នក​៖ វា​ពិតជា​ពិបាក​ណាស់​ក្នុងការ​ប្តូរ​គំនិត​អ្នកណាម្នាក់​ដែល​គេ​គិតថា​គេ​ដឹង​ច្រើន​អំពី​រឿង​នោះ​ជាង​អ្នក​។ បើ​គេ​គិតថា​ខ្លួនគេ​ជា​អ្នកជំនាញ ហើយ​គំនិត​របស់​អ្នក​មិន​សម​ហេតុផល​នោះ ពួកគេ​នឹងមិន​ជឿ​អ្នក​ឡើយ​។​ ៣. អ្វីដែល​អ្នក​និយាយ​គឺ​ខុស​ស្រលះ​ពីអ្វី​ដែល​គេ​ដឹង​៖ បើសិនជា​នរណាម្នាក់​មិន​ធ្លាប់​ឃើញ​ផ្លែក្រូច​សោះ តើ​អ្នក​ងាយស្រួល​និង​ប្រាប់​គេ​ថា​ផ្លែ​ល្ហុង​គឺជា​ផ្លែក្រូច​ដែរ​ឫ​ទេ​? នោះ​ពិតជា​មិនមែនជា​រឿង​ងាយស្រួល​នោះទេ​។ នៅពេលដែល​ពួកគេ​មាន​ជំនឿ​ទៅលើ​អ្វីមួយ​ខ្លាំង ហើយ​អ្នក​ចង់​ផ្លាស់ប្តូរ​ជំនឿ​របស់គេ នោះ​អ្នក​ត្រូវតែ​បន្ថែម​ជំហាន​ជាច្រើន​ទៀត​ក្នុងការ​បង្វែរ​គំនិត​របស់គេ​។​ ​ដើម្បី​ឲ្យ​គេ​ជឿជាក់​លើ​អ្នក ចាប់យក​ជំនឿ​របស់គេ​ឲ្យ​ជាប់ ដែល​អនុវត្ត​ទៅតាម​ចំណុច​ដូច មាន​ខាងក្រោម​នេះ​៖ ១. និយាយ​ហើយ​និយាយ​ទៀត​៖ អ្នក​ចង់​ធ្វើឱ្យ​នរណាម្នាក់​ជឿ​អ្នក​ទាំងស្រុង​បាន​លុះត្រាតែ​អ្នកមាន​ភាព​អត់ធ្មត់ អ្នក​ត្រូវ​ចំណាយ​ដើមទុន​គឺ​មាត់​របស់​អ្នក ដើម្បី​និយាយ​ហើយ​និយាយ​ទៀត  ក្នុង​គោលបំណង​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​គេ​ជឿជាក់​មកលើ​អ្នក​។​ ២. អ្នក​សង្ស័យ​ជាម​នុស្ស​ដែល​ល្អ​៖ អ្នក​ដែល​សង្ស័យ​ច្រើន​គ្រាន់តែ​ចង់បាន​ភស្តុតាង​ច្រើន​ពី​យើង​តែ​ប៉ុ​ន្នោះ​។ ដូច្នេះ​អ្នក​ត្រូវ​អត់ធ្មត់​ជាមួយ​ពួកគេ ហើយ​បកស្រាយ​នូវ​អ្វីដែល​គេ​ចង់ដឹង ដែល​លើកយក​ហេតុផល​មួយចំនួន ដែល​សាក​សម​។​ ៣. មាន​ភាពជឿជាក់​លើ​ខ្លួនឯង​៖ ប្រសិនជា​សំឡេង​របស់​អ្នក​ហាក់​ម​ដូចជា​ញ័រ ឫ មិន​ប្រាកដ​១០០​ភាគរយ​នូវ​អ្វីដែល​អ្នក​កំពុងនិយាយ​នោះ ពួកគេ​ពិតជា​មិន​ជឿ​អ្នក​នោះទេ​។ ដូចនេះ​អ្នក​ត្រូវតែ​ប្រាកដ​នូវ​អ្វីដែល​អ្នក​និយាយ មុន​និង​ទៅ​បញ្ចុះបញ្ចូល​អ្នក​ដ៏​ទៃ​ឱ្យ​ជឿ​លើ​ខ្លួនឯង​។​ ៤.​ត្រូវ​ស្គាល់​តើ​គេ​មាន​ជំនឿ​ទៅ​អ្វី​៖ អ្នក​ត្រូវតែមាន​ភាពជឿជាក់​នូវ​អ្វីដែល​គេ​បាន​និយាយ ហើយ​ត្រូវ​បង្ហាញ​ភស្តុតាង​ឱ្យបាន​គ្រប់គ្រាន់​ទើប​អាច​បង្វែរ​ការគិត​រប​ស់​ពួកគេ​ឱ្យ​ប្តូរ​មក​មាន ភាពជឿជាក់​លើ​អ្នក​វិញ​បាន​។​ ៥. ត្រូវ​កែប្រែ​នូវ​អ្វីដែល​មករា​រាំង​ចិត្ត​របស់​ពួកគេ​៖ ពេលខ្លះ​ពួកគេ​មិន​ជឿ​អ្នក​ដោយសារតែ​គេ​មាន​ហេតុផល​ពីរ​ឫ​បីយ៉ាង​ដែល​ផ្ទុយ​ពី​គំនិត​របស់​អ្នក​។ ដូចនេះ​អ្នក​ត្រូវតែ​សួរ​គេ​ថា ហេតុអ្វី​បានជា​គេ​មិន​ជឿ​អ្នក​? បន្ទាប់មក​គេ​នឹង​ប្រាប់​អ្នក​ពី​ហេតុផល​របស់​ពួកគេ នោះ​អ្នក​ត្រូវតែ​រក​គន្លឹះ​ដ៏​សម​ហេតុផល​មក​ពន្យល់​គេ ដើម្បី​ឱ្យគេ​ទទួលយក​គំនិត​របស់​យើង​និង​ប្តូរ​គំនិត​របស់គេ​មួយ​នេះ​។ អ្នក​ត្រូវ​សួរ​គេ​រហូតដល់​គេ​អស់​ហេតុផល​ដែល​មិន​ជឿ​លើ​អ្នក ហើយ​អ្នក​ត្រូវតែ​បន្ថែម​មូលហេតុ​របស់​អ្នក​បន្ថែមទៀត ដើម្បី​ឲ្យ​គេ​កាន់តែ​ជឿជាក់​លើ​អ្នក​។​ ៦. ត្រូវ​ចេះ​ប្រើ​កាយវិការ​៖ កាយវិការ​របស់​អ្នក​ត្រូវតែមាន​លក្ខណៈ​ដូចជា ខ្នង​ត្រង់ ប្រើ​ដៃ​ឲ្យ​ច្បាស់ៗ ប្រើ​ភ្នែក​មើល​ឲ្យ​ចំ​ពួកគេ​អ្វី​ទាំងនេះ​ជា​កាយវិការ​ដែល​អ្នក​ត្រូវធ្វើ​ទើប​ជាការ​ប្រសើរ​។​

0 comments:

Post a Comment

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ប្រទេសដែលចូលទស្សនា

Flag Counter

ចំនួននៃការចូលទស្សនា

 
Support : Eco coronabot | Your Link | Your Link
© 2013. សង្គមយុវវ័យ - ដោយ ជឹម ចន្ទ័បុត្រ
By: socail the teenager