ក្រដាសប្រាក់​​១០០​ដុល្លារ​​សហរដ្ឋអាមេរិក​​ចេញ​ថ្មី​



យោងទៅតាម​គេហទំព័រ​សារព័ត៌មាន​របស់ ​NBCnews.com បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​នេះ​ថា សហរដ្ឋអាមេរិក​នឹង​ទទួលយក​ការប្រើប្រាស់​ក្រដាសប្រាក់​ប្រភេទ ១០០​ដុល្លារ​ថ្មី​ចុងក្រោយ របស់ខ្លួន នៅក្នុង​ម៉ាស៊ីន ATM និង​គណនី​ធនាគារ​របស់​ពួកគេ​នៅ​ថ្ងៃទី ០៨ ខែតុលា នេះ។ ក្រដាស់ប្រាក់ ១០០ ដុល្លា​សហរដ្ឋអាមេរិក ដែល​បាន​រចនា​ឡើង​សារជាថ្មី​នេះ គឺ​នៅតែមាន​ដាក់​រូបលោក Benjamin Franklin ប៉ុន្តែ​នឹងមាន​លក្ខណៈពិសេសៗ​ជាច្រើន​ដែល​ធ្វើអោយមាន​ការងាយស្រួល​ចំណាំ​នូវ​ភាព​ក្លែងក្លាយ​នៃ​សន្លឹក​ប្រាក់។ ជាងនេះទៅទៀត​សម្រាប់​ជនខិលខូច​វិញ​វា​ពិតជា​ពិបាក​ក្នុងការ​ក្លែងបន្លំ​ក្រដាសប្រាក់​ថ្មី​នេះ។ ​លក្ខណៈពិសេស​ជាងគេ​នៃ​ក្រដាស់ប្រាក់ ១០០​ដុល្លារ​សហរដ្ឋអាមេរិក​ថ្មី​នេះ​គឺ ខ្សែបូ​ឆូត​ជា​រូបភាព​បែប​ ៣-D ​ពណ៌​ខៀវ ដែល​ធ្វើអោយ​អ្នកប្រើប្រាស់​កាន់តែ​មាន​ភា​ព​ងាយស្រួល​ក្នុងការ​ចំណាំ៕

0 comments:

Post a Comment

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ប្រទេសដែលចូលទស្សនា

Flag Counter

ចំនួននៃការចូលទស្សនា

 
Support : Eco coronabot | Your Link | Your Link
© 2013. សង្គមយុវវ័យ - ដោយ ជឹម ចន្ទ័បុត្រ
By: socail the teenager