វិធីសាស្ត្រ​៥ យ៉ាង​ដើម្បី កំចាត់​ភាព​ខ្ជិល​



តាម​ការពិត​អ្នក​ដែល​ត្រូវបាន គេ​ហៅថា​ជា​មនុស្ស​ខ្ជិល​មិន​មែ ន​ខ្ជិល​ទាំងស្រុង​នោះទេ ដោយឡែក​ពួកគេ​គ្រាន់​តែមាន​អារម្មណ៍​ស្មុគស្មាញ​នៅពេលដែល ពូកគេ មាន​កិច្ចការ​អ្វីមួយ​ដែល​ត្រូវបំពេញ​តែប៉ុណ្ណោះ​។ នៅពេល​ខ្លះទៀត​វា គឺជា ទំលាប់​របស់​មនុស្សម្នា​ក់ៗ ដោយ​ពួកគេ​តែងតែ​កុហក​ខ្លួនឯង​ក្នុង​ការចែក​ពេលវេលា ដើម្បី​ធ្វើ​កិច្ចការ​ទាំងនោះ ហើយ​ជា​ចុងបញ្ចប់ អ្វីដែល​ពួកគេ​រំពឹង ទុក​ថា​នឹង​ត្រូវធ្វើ ក៏បាន​ទទួល​បរាជ័យ​។​ ​ដូច្នេះហើយ​អត្ថបទ​មួយ​នេះ នឹង​បង្ហាញ​អ្នក​អំពី​វិធី​មួយចំនួន​ដើម្បី​ឲ្យ​អ្នក​អាច​យកជ័យ​ជំនះ​លើ​ភាព​ខ្ជិល​របស់​អ្នក​បាន​។​  ១- ចងចាំ​ថា​អ្នក​ត្រូវ​ឲ្យ រង្វាន់​ខ្លួនឯង​សំរាប់​ភាពជោគជ័យ​របស់​អ្នកៈ ប្រសិន ជា​អ្នកមាន​កិច្ចការ​អ្វីមួយ ដែល​ត្រូវបំពេញ​អ្នក ត្រូវ​ប្រាប់​ខ្លួនឯង​ថា អ្នកនឹង​ទទួល​រង្វាន់ បន្ទាប់ពី​កិច្ចការ​មួយ​នេះ​ត្រូវបាន​បញ្ចប់ បើទោះបី​វា​ជា​កិច្ចការ​ដ៏​តូច​មួយ​ក៏ដោយ​។​  ២- គិត​អំពី​សារសំខាន់​នៃ​គោលដៅ ឬ​បញ្ហាៈ តើ​វា​គឺ​អ្វីដែល​អ្នក​គួរតែ​ធ្វើ​ព្រងើយកន្តើយ​ដាក់​មែន​ទេ​? តើ​វា គឺជា​អ្វីដែល​អ្នក ដទៃ​អាចជួយ​អ្នក​បាន​? តើ​អ្នក​អាច​បំភ្លេច​វា​បានដែរ ឬទេ​? ៣- ត្រូវ​ទុកចិត្ត​លើ​ខ្លួនឯង ថា​អ្នក​អាចធ្វើ​បានៈ អ្នក​ដែលមាន​អារ​ម្ម​ណ៏​ថា ខ្ជិល​គឺជា​អ្នក​ដែល​ក្បត់ នឹង​ឧ​ត្ត​ម​គតិ​ខ្លួនឯង ឬក៏​គ្មាន​ទម្លាប់​ក្នុងការ​លើកទឹកចិត្ត​ខ្លួនឯង​តាំងពី​តូច​។ ដូច្នេះ​អ្នក​ពុំ​ចាំបាច់​រលឹក​ពី​អារ​ម្ម​ណ៏ តាំងពី​អតីតកាល​របស់​អ្នក​នោះទេ ដោយ​អ្នក​គ្រាន់តែ​ប្រាប់​ខ្លួន​អ្នក​ថា អ្នក​អាចធ្វើ​កិច្ចការ​នោះបាន​ព្រមទាំង​ខិតខំ​ធ្វើ​វា​ឲ្យ​បានសំរេច​។​  ៤- ចូរ​កុំ​ខ្លាច​ក្នុង​ការរក​ជំនួយ​ពី​អ្នកដទៃៈ ការតស៊ូ​ជាមួយ នឹង​កិច្ចការ​គ្រប់បែបយ៉ាង គឺ​មានន័យថា អ្នក​មិនសូវមាន ទំនាក់ទំនង ជាមួយ​អ្នកដទៃ​។ ជាមួយគ្នានេះដែរ​ភាពខុសប្លែក​គ្នា​រវាង​កិច្ច​ការដែល​លំបាក និង​កិច្ច​ការដែល​មិនអាច​ធ្វើទៅបាន វា​អាចមាន​ផលប៉ះពាល់​ដល់​ការតាំង​ចិត្ត​របស់​មនុស្ស​ម្នាក់​។​ ​លោក John C. Maxwell បាន ធ្វើ​សេចក្តី​បំភ្លឺថា អ្នក​អាច​សម្រប​ខ្លួន​ទៅ នឹង​បែបបទ​នៃ​ការ​មាន​អារម្មណ៍​ខ្ជិល​បាន​ដើម្បី​បង្កើន ការលើកទឹកចិត្ត​រប​ស់​ខ្លួន​អ្នក​ផ្ទាល់​ឲ្យ​មាន​អារម្មណ៍​វិជ្ជមាន ព្រមទាំង​មាន​អារម្មណ៍ ថា​អាច​ទុកចិត្ត​លើ​ខ្លួនឯងបាន​។ មាន​ពាក្យស្លោក​មួយ​ឃ្លា បានលើកឡើង​ថាៈ “​កន្ទុយ​មិនមែន​បក់​ឆ្កែ​ទេ តែ​ឆ្កែ​បក់កន្ទុយ​” ដោយ ពាក្យស្លោក​មួយ​នេះ ចង់​បានន័យថា អ្នក​ត្រូវ​បញ្ជា​លើ​ឆ្អឹង​ខ្ជិល​របស់​អ្នក ហើយ​អ្នក​មិនត្រូវ​ឲ្យ ពួកវា​បញ្ជា​លើ​អ្នក​នោះទេ​។ ម្យ៉ាងវិញទៀត មាន​ដំបូន្មាន​ជាច្រើន​ដែល​អ្នក​អាចធ្វើ ការអនុវត្ត​តាម​ក៏ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន ថវិកា​គ្រប់គ្រាន់​អ្នក​គួរតែ​រក​អ្នកដទៃ ឬក៏​គ្រូបង្វឹក​ដើម្បី​ជួយ អ្នក​ក្នុងការ​អនុវត្ត​នូវ វិធី​អស់ទាំងនោះ ពីព្រោះ​ការធ្វើ​បែបនេះ វា​អាច​កាន់​តែមាន​ប្រសិទ្ធភាព​។​  ៥- សំរេចចិត្ត​ចាប់ផ្តើម​ធ្វើការ និង​ព្យាយាម​សំរេច​វា​ឲ្យ​បានៈ ជីវិត គឺ​តែងតែមាន​ការលំបាក​។ មួយវិញទៀត​អ្នក ដឹងថា ការពិត​មួយ​នេះ​មិនអាច​ផ្លាស់ប្តូរ​បាន​ឆាប់​ប៉ុណ្ណា អ្នក​អាច​ចាប់ផ្តើម​កែប្រែ​ខ្លួន​អ្នក​ឲ្យ​ក្លាយជា អ្នកទទួល​ជ័យជំនះ គ្រប់​ការងារ​ឆាប់​ប៉ុណ្ណឹង​។ កែប្រែ​ខ្លួន​អ្នក​ឲ្យ​កាន់តែ ប្រសើរឡើង និង បង្កើន​ឆន្ទៈ​របស់​អ្នក​ដើម្បី​ឲ្យ​ការខិតខំ​ប្រឹងប្រែង ធ្វើ​កិច្ចការ​ផ្សេងៗ​ក្លាយជា​ទម្លាប់​៕

0 comments:

Post a Comment

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ប្រទេសដែលចូលទស្សនា

Flag Counter

ចំនួននៃការចូលទស្សនា

 
Support : Eco coronabot | Your Link | Your Link
© 2013. សង្គមយុវវ័យ - ដោយ ជឹម ចន្ទ័បុត្រ
By: socail the teenager