ដំណើរជីវិតឆ្ពោះទៅរកសុភមង្គលមានសភាពបែបណា?




សូ​ស្តី​ប្រិយមិត្ត​ជាទី​ស្រឡាញ់ យើងទាំងអស់គ្នា​ពិតជា​សំណាង​ណាស់​ដែលមាន​ជីវិត​រស់​នៅ​ជាមួយគ្នា​លើ​ភព​ផែនដី​នេះ​។ កំណើត​ដែល​យើង​កើតមក​​លើ​ផែនដី​តែមួយ ​ក៏ប៉ុន្តែ​ទីកន្លែង​កើត​គឺ​ខុសគ្នា​ឆ្ងាយ​ណាស់ហេតុនេះ​ការលូតលាស់​នៃ​រូបរាងកាយ​របស់​យើង ក៏មាន​លក្ខណៈខុសៗ​គ្នា​ដែរ​ទៅតាម​តំបន់​ដែល​យើង​រស់នៅ​។ សម្រាប់​ចិត្តគំនិត​របស់​យើង ក៏​គ្មាន​នរណាម្នាក់​អាច​គិត​ស្មានដឹង​ដោយ​ងាយៗ​នោះទេ សូម្បីតែ​ខ្លួន​យើងក៏​មិន​អាច​​ដឹងបាន​គ្រប់​ជ្រុងជ្រោយ​នោះដែរ​។ ចូរ​យើងទាំងអស់គ្នា​គិតថា មុនពេល​ដែល​យើង​ស្គាល់គ្នាជួប​មុខ​គ្នា និ​យា​យ​ជាមួយគ្នា តើ​យើង​បាន​នៅទីណា​? ហើយ​ចុះ​ហេតុអ្វី​បានជា​នៅពេលនេះ​យើង​ស្គាល់គ្នា​ទៅវិញ​? 

ហេតុ​នេះហើយ​ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ផុសគំនិត​មួយ​ឡើង​សួរ​ខ្លួនឯង​ថា “​ដំណើរ​ជីវិត​ឆ្ពោះទៅរក​សុភមង្គល​គឺជា​អ្វី​?”គួររំ​ឮ​កថា ​ខណៈដែល​យើងទាំងអស់គ្នា​បើក​នេត្រា​មើល​ពន្លឺព្រះអាទិត្យ​ជា​លើកដំបូង តើ​យើង​ដឹងថា​ជីវិត​គឺជា​អ្វី​? លើ​លោក​នេះ​មាន​អ្វីខ្លះ​ដែល​យើង​មិន​បានដឹង មិនបាន​ស្គាល់​? អ្វីៗ​ដែល​យើង​បានដឹង​នៅពេលនេះ​គឺ​យើង​ពិតជា​ដឹង តែ​អ្វីៗ​ដែល​យើង​ដឹង​ពី​អតីតកាល​គឺ​យើង​ពិតជា​មានការ​ភេ្ល​ច​ភ្លាំង ហើយ​អ្វីៗ​ដែល​កើតមាន​នៅក្នុង​ពេល​អនា​គត​ គឺ​យើង​អាច​ស្មានដឹង​ខ្លះៗ​តែប៉ុណ្ណោះ​។ ហេតុនេះ​ចូរ​យើង​កុំ​គិតថា អ្វីដែល​យើង​ធ្វើ​វា​ពិតជា​ងាយស្រួល​ឲ្យ​សោះ យើង​ដឹង​ទេ​ពាក្យសម្តី​ដែល​យើង​និយាយ​គឺ​វា​ងាយស្រួល​ណាស់ ប៉ុន្តែ​កុំភ្លេចថា​ការអនុវត្ត​វា​ប្រហែលជា​មិនសូវមាន​ភាពងាយស្រួល​ប៉ុន្មាន​ទេ​។ ដំណើរ​ជីវិត​កាលពី​អតីតកាល​គឺ​វា​មាន​សភាព​ខុសប្លែកគ្នា​ឆ្ងាយ​សែន​ឆ្ងាយ​ធ្វើ​ឲ្យ​យើង​នឹកស្មាន​មិន​ដល់ ជាក់ស្តែង​បើ​យើង​គិត​នោះ​គឺ​ពិតជា​ដឹង​នូវ​កំហុស​ជាច្រើន​ដែល​យើង​បាន​ប្រ​ព្រឹត្ត តែ​វា​មិន​ថ្វី​នោះទេ​ព្រោះ​យើង​ដឹងថា គ្មាន​ន​ណា​មា្ន​ក់ កើតមក​ទទួលបាន​ភា​ព​ជោគជ័យ​ល្អឥតខ្ចោះ​នោះទេ​។ ​ពាក្យ​ថា​ជោគជ័យ​គឺ​កើតឡើង​បាន​ដោយសារតែ​កំហុស​ដែលជា​ភាពបរាជ័យ​របស់​យើង ដូច្នេះ​ចូរ​កុំ​នឹក​តូច​ចិត្ត​ឬ​សោកស្តាយ​ស្តីបន្ទោស​ឲ្យ​ខ្លួនឯង​ឲ្យ​សោះ យើង​ត្រូវ​ពង្រឹងស្មារតី​ខ្លួនឯង លើកទឹកចិត្ត​ខ្លួនឯង អប់រំ​ខ្លួនឯង​ជារឿយៗ​ឲ្យ ប្រព្រឹត្ត​តែ​អំពី​ល្អជា​កុសល ជួយ​គ្រួសារ និង​សង្គមជាតិ​របស់​យើង​។ ហើយ​យើង ត្រូវមាន​គំនិត​កែ​ច្នៃ​កំហុស​ខ្លួន​ជាសំខាន់ កុំ​បណ្តែតបណ្តោយ​ឲ្យ​សោះ ដើម្បី​ឈានទៅរក​ភាព ជោគជ័យ​ក្នុង​ពេលអនាគត​។ ដោយឡែក​ពេលនេះ​យើង​គឺ​ស្ថិតនៅក្នុង​ពេលបច្ចុប្បន្ន​កាល យើង​បានធ្វើ​អ្វីខ្លះ​ហើយ​ដើម្បី​ជួយ​ខ្លួនឯង ជួយ​គ្រួសារ និង​ជួយ​សង្គមជាតិ​។ បើ​សកម្មភាព របស់​យើង​មាន​ភាពខ្វះខាត​ចូរ​យើង​ចាប់ផ្តើម​គិត ហើយ​អនុវត្តន៍​សារជាថ្មី​ថា​គួរ​ធ្វើ​បែបណា​។

​ខ្ញុំ​គិតថា​ពាក្យ​ដំណើរ​ជីវិត​មួយ​ឃ្លា​នេះ គឺ​វា​មាន​ទាំង​ពាក្យ​ឈឺចាប់ សុខ​ស្រួល​គ្រប់សព្វ​បែបយ៉ាង​ដែល​យើង ​មាន​។ តើ​ពេលអនាគត​អ្នក​នឹងធ្វើ​អ្វីខ្លះ​ដើម្បី​ជា​ប្រយោជន៍​ចំពោះ​ខ្លួនឯង ចំពោះ​គ្រួសារនិង​ចំពោះ​សង្គមជាតិ​? វា​មិនមាន​អ្វីដែល​ជាការ​លំបាក​នោះទេ​ចំពោះ​បុគ្គល​ដែល​គិតថា​អាច និង​មានការ​ព្យាយាម​អំណត់​អត់ធន់ ​នោះ​។ ហេតុនេះហើយ​ទើប​មាន​ទស្សនៈ មួយ​លើកឡើងថាៈ ជោគជ័យ​កើតឡើង​ពី​ការមិន​បោះបង់ ហើយ​បរាជ័យ​គឺ​កើតមានឡើង​ដោយសារតែ​ការបោះបង់​។ ចំពោះ​ហេតុផល​ទាំងអស់នេះ​តើ​យើង​អាច​គិត និង​អនុវត្តន៍​បានទេ ក្នុងនាម​យើង​ជា​បុគ្គល​ម្នាក់​ដែល​រស់នៅ​ក្នុងសង្គម​។ ពិតណាស់​កើតជា​មនុស្ស​ស្គាល់គ្នា រៀន​រស់​ជាមួយគ្នា គឺ​ដាច់ខាត​ត្រូវតែ​ចេះ​ស្រឡាញ់ ចេះ​ចាប់យក ហើយក៏​ចេះ​លះបង់​ផងដែរ ផ្តល់ឱកាស​ដល់​ខ្លូន​ឯង និង​អ្នក​ដ៏​ទៃ​ដើម្បី​រស់​ស្រួល​ជាមួយគ្នា​លើ​ពិភពលោក​នេះ​។ ជា​ចុងក្រោយ​ខ្ញុំ​សូម​ជូនពរ​ដល់​មិត្ត​ទាំងអស់គ្នា​ឲ្យ​ចេះ​មានចិត្ត​អាណិតអាសូរ​គ្នា យោគយល់​គ្នា ជួយ​គ្នា​ទៅវិញទៅមក ក្នុង​គ្រា​ដែល​មិត្ត​យើង​ណា​ម្នាក់​មាន​គ្រោះអាសន្ន ដើម្បី​ជា​ភាពសុខសាន្ត​នៅក្នុង​សង្គម​ទាំងអស់គ្នា ហើយក៏​សូម​ឲ្យ​ប្រិយមិត្ត​ទាំងអស់​បានសម្រេច​បំណងប្រាថ្នា​គ្រប់​បែប​យ៉ាង​ដែលជា​គោលដៅ​របស់​អ្នក​ផងដែរ​។ សូម​អរគុណ​!!! - 

0 comments:

Post a Comment

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ប្រទេសដែលចូលទស្សនា

Flag Counter

ចំនួននៃការចូលទស្សនា

 
Support : Eco coronabot | Your Link | Your Link
© 2013. សង្គមយុវវ័យ - ដោយ ជឹម ចន្ទ័បុត្រ
By: socail the teenager