បើយុវវ័យភ្លើតភ្លើន​តើប្រទេសជាតិនឹង​ទៅជាយ៉ាងណា?





តើ​ប្រិយមិត្ត​គិត​យ៉ាង​ដែរ បើ​សម័យ​បច្ចុប្បន្នកាល​នេះ​យើង​សង្កេតឃើញថា យុវវ័យ​មួយចំនួន​កំពុងតែ​ភ្លើតភ្លើន ភ្លេចខ្លួន ហើយ​បាន​ប្រព្រឹត្ត​នូវ​ទង្វើ​មិន​គប្បី​ជាច្រើន​ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​របស់ខ្លួន គ្រួសារ និង​សង្គមជាតិ​។​ជាក់ស្ដែង​គឺ​យើង​បានឃើញ​នូវ​រូបភាព​ជាច្រើន នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​នានា ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ទង្វើ​មិន​សមស្រប និង​គួរ​ឲ្យ​អាម៉ាស់​នៅក្នុង​ស្រទាប់​យុវវ័យ​មួយចំនួន​តូច​ដូចជា ការ​លួច​រួមរ័ក​គ្នា​នៅលើ​ដំបូលផ្ទះ សាលារៀន មិនតែប៉ុណ្ណោះ​ដោយសារតែ​ក្ដី​ស្រឡាញ់​គូស្នេហ៍​វ័យក្មេង​ខ្លះ​បាន​ឱបថើប​គ្នា​ដោយ​គ្មាន​អៀនខ្មាស​នៅក្នុង​ថ្នាក់រៀន​ថែមទៀត​ផង​។ ​

ទាំងនេះ​សុទ្ធសឹង​ជា​ទង្វើ​ដែល​ធ្វើឱ្យ​បាត់បង់​នូវ​សណ្ដាប់ធ្នាប់​សង្គម សង្គម​គ្មាន​ការរីកចម្រើន ហើយ​ខ្លួនឯង​ក៏ត្រូវ​ធ្លាក់​ក្នុង​ភាពបរាជ័យ​ថែម​ទៀតផង​។​ហេតុនេះហើយ​យុវវ័យ​ទាំងឡាយ​គួរតែ​ជៀសវាង​ឲ្យ​ឆ្ងាយ​ពី​ទង្វើ​មិន​សមគួរ​ទាំងអស់នេះ និង​បែរ​យក​ពេលទំនេរ​មក​ខិតខំ​សិក្សា​រៀនសូត្រ​ដើម្បី​អនាគត​មាន​ភាព​រីកចម្រើន​ទាំង​បុគ្គល​ខ្លួនឯង ទាំង​គ្រួសារ និង​ទាំង​សង្គមជាតិ​របស់​យើងទាំងអស់គ្នា​។ សម្រាប់​ប្រិយមិត្ត​ជាទីគោរព​វិញ តើ​លោកអ្នក​យល់​យ៉ាងណាដែរ​ចំពោះ​បញ្ហា​បែបនេះ សូមជួយ​ផ្តល់​ក៏ដូចជា​ការចែករំលែក​នូវ​ទស្សនៈ​អប់រំ​ផង​ខណៈ​ពេលនេះ​។

0 comments:

Post a Comment

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ប្រទេសដែលចូលទស្សនា

Flag Counter

ចំនួននៃការចូលទស្សនា

 
Support : Eco coronabot | Your Link | Your Link
© 2013. សង្គមយុវវ័យ - ដោយ ជឹម ចន្ទ័បុត្រ
By: socail the teenager