ទាយនិស្ស័យមនុស្សតាមរយៈរដូវកាលដែលអ្នកចូលចិត្ត




មនុស្ស​យើង​ម្នាក់ៗ​តែងតែមាន​ចំណង់​ចំណូលចិត្ត​ខុសៗ និង​មានការ​ស្រឡាញ់​ពេញចិត្ត​ក៏​ខុសគ្នា​ផងដែរ​។ តួយ៉ាង​អាកាសធាតុ ក៏មាន​មនុស្ស​មួយចំនួន​មិន​ពេញចិត្ត​និង​អាកាសធាតុ​នេះ អាកាសធាតុ​នោះ​ទៅតាម​ចិត្ត​របស់​ពួកគេ​ផងដែរ​។ ដូច្នេះហើយ​ផ​ប​ហ្សូ​ន អាស៊ី​បង្ហាញ ជូន​ពី​និស្ស័យ​របស់​មនុស្ស​ទៅតាម​រដូវ​កាល​និ​មួយៗ​ដូចខាងក្រោម​នេះ​៖ 

រដូវក្តៅ​៖​ជាម​នុស្ស​ស្រលាញ់​សេរីភាព មិន​ចូលចិត្ត​រស់នៅក្នុង​ក្របខណ្ឌ​កំណត់ ឫ​ត្រូវ​ដើរ​តាមផ្លូវ​ដែល​អ្នកផ្សេង​កំណត់​ទុក្ខ​នោះបានទេ ក្នុង​ផ្លូវចិត្ត​មាន​ភាពសប្បាយ​រីករាយ ប៉ុន្តែ​លាក់ទុក​ក្នុង​ចិត្ត​។ ចំពោះ មនុស្ស​ដែល​ចូលចិត្ត​
រដូវក្តៅ​គឺ​នៅមាន​ភាពជា​កុមារ​ច្រើន​ចូលចិត្ត​ស្វែង រក​សេចក្តីសុខ​។​ -​

រដូវរងារ៖​ជាម​នុស្ស​ដែលមាន​ការជឿជាក់​ចំពោះ​ខ្លួនឯង​ខ្ពស់​។​មាន​ថាមពល​និង​រឹង​បឹង​ល្អ ហ៊ាន​ប្រឈមមុខ និង​ការប្រែប្រួល​នៅ​គ្រប់ពេល​ទាំងអស់​ទៅជា​រឿង​កា​ងារ​ឬក៏​រឿង​ជីវិត​រស់នៅ​ក៏ដោយ ក៏​គេ​អាច​ប្រឈមមុខ​បាន​ទាំងអស់​។​ 

​រដូវ​ស្លឹកឈើ​ជ្រុះ​៖​ ជា​មនុស្ស​មាន​របៀបរបប​ចូលចិត្ត​ស្វែងរក​សុវត្ថិភាព​ឲ្យ​ជីវិត​។​ជា​មនុស្ស​ពូកែ​គិត​និង​មាន​ផែនការ ល្អៗ​និង​ល្អិតល្អន់ និង​មិន​ចូល ចិត្តការ​រំភើប​ច្រើន​។​ - 

រដូវវស្សា៖ ជា​មនុស្ស​ចូលចិត្ត​ក្តី​ស្រមៃ គិតពី​អារ​ម្ម​ណ៏​ខ្លួនឯង ច្រើន​មាន​មនោសញ្ចេតនា ធ្វើការ​មិនចេះ​ត្អូញត្អែរ​។​ជា​មនុស្ស​ស្រងេះស្រងោច ពេល​ភ្លៀង​ធ្លាក់​ចូលចិត្ត​អង្គុយ​បណ្តែត​អារ​ម្ម​ណ៏​នៅតាម​មាត់​ប​ង្អូ​ច សង្កេតមើល​ភ្លៀង​ធ្លាក់ និង​ជាម​នុស្ស​ធ្វើ​អ្វី​តាមចិត្ត​ខ្លួនឯង ក្នុងការ​ប្រឹង ប្រែង​ខ្ពស់​ប៉ុន្តែ​មាន​ភាព​ល្អិតល្អន់​ក្នុង​ចិត្ត និង​អាចយ​ល់ពី​អ្នកដទៃ​បានល្អ​។​ ​ប្រភព​៖ សៀវភៅ អាថ៌កំបាំង​ចិត្ត​យុវតី

0 comments:

Post a Comment

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ប្រទេសដែលចូលទស្សនា

Flag Counter

ចំនួននៃការចូលទស្សនា

 
Support : Eco coronabot | Your Link | Your Link
© 2013. សង្គមយុវវ័យ - ដោយ ជឹម ចន្ទ័បុត្រ
By: socail the teenager